លោក​ ហ្សេឡេនស្គី ចូលរួម​ជំនួប​កំពូលនៃប្រទេសតំបន់បាល់កង់ សុំ​ឲ្យ​ជួយ​ផ្តល់​គ្រាប់​និង​អាវុធ

ដោយ៖ ម៉ម ពិសី
ថ្លែងទៅកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល​ក្រូអាស៊ី អាល់បានី ស៊ែរប៊ី កូសូវ៉ូ និង​បូសនី លោក​វ្លូឌីមៀរ ហ្សេឡេនស្គី បានទទួលស្គាល់ថា បច្ចុប្បន្ននេះ​ កងទ័ពអ៊ុយក្រែនកំពុងតែជួបការលំបាក​នៅសមរភូមិ។ ការលំបាក​ដែលបណ្តាល​មកពី បញ្ហាខ្វះ​គ្រាប់ប្រយុទ្ធ។ លោក​ហ្សេឡេនស្គី បានបន្ថែមថា រដ្ឋាភិបាលលោក មានបំណង​រៀបចំ​វេទិកាជជែកមួយ រវាងអ៊ុយក្រែន និ​ងក្រុមប្រទេសតំបន់​បាល់កង់ ស្តីអំពី​ឧស្សាហកម្មយោធា។ លោកហ្សេឡេនស្គី បានអះអាងថា ប្រទេសខ្លះ​ក្នុងតំបន់នេះ​ អាចមានសមត្ថភាពនិងលទ្ធភាពធំ ក្នុងការផលិត​គ្រាប់​។

 

Comments